News

  • 31 Jan
  • 2023

សេចក្តីជូនដំណឹង (ស្តីពី ការប្រឡងជ្រើសរើសសិស្សឆ្នើមទូទាំងសាខាចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៩)

សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់មាតា​​បិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស និងបុគ្គលិកអប់រំទាំងអស់ ឱ្យបានជ្រាប
ថា៖សាលារៀន​អន្តរ​ជាតិ​ទ្រូវី​ហ្សិន​កម្ពុជា នឹងរៀបចំការប្រឡងជ្រើសរើសសិស្សឆ្នើមទូទាំងសាខាចាប់ពីថ្នាក់ទី១​ដល់ថ្នាក់ទី៩ តាមកាលបរិច្ឆេទ ទីតាំង ថេរវេលា និង​មុខវិជ្ជាដូចខាងក្រោម:

១-  សម័យប្រឡង   ៖ ថ្ងៃសៅរ៍ ទី០៤  ខែកុម្ភៈ ឆ្នាំ២០២៣

២- ទីតាំងប្រឡង    ៖  សាលាអន្តរជាតិទ្រូវីហ្សិនកម្ពុជាសាខាកណ្តាល(សាខាទី៥)

៣- ថេរវេលាប្រឡង៖ ចាប់ពីម៉ោង ៨:៣០នាទី ដល់ម៉ោង ១០:៣០នាទីព្រឹក

៤. មុខវិជ្ជាប្រឡង  ៖ ភាសាខ្មែរ គណិតវិទ្យា និង​ភាសាអង់គ្លេស។

អាស្រ័យដូចបានជម្រាបជូនខាងលើ  សូមមាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស   និងបុគ្គលិកអប់រំទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕